Skip Navigation

National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]

ខ្មែរ [Khmer] requires a Khmer Font.

 
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

The Fetal Period (8 Weeks through Birth)

Chapter 37   9 Weeks: Swallows, Sighs, and Stretches

រយៈពេលជាគភ៌បន្តរហូតដល់ពេលកើត ។

ពេលបាន ៩ សប្តាហ៍ ការបឺតជញ្ជក់មេដៃចាប់ផ្តើម ហើយគភ៌អាចលេប សារធាតុ អេមនីអូធិក ៉ទឹកភ្លោះ ៉ ។

គភ៌អាចចាប់កាន់របស់អ្វីមួយផងដែរ ហើយអាចកំរើកផ្លាស់ទីក្បាលទៅមុខ ទៅក្រោយ បិទ និងបើកថ្គាម កំរើកអណ្ដាត ដកដង្ហើម និងពត់ខ្លួន ។

សសៃប្រសាទសំរាប់ទទួលលើផ្ទៃមុខ បាតដៃ ហើយនឹងបាតជើង អាចដឹងពេលមានការប៉ះថើរៗ ។

៉ឆ្លើយតបទៅនឹងការប៉ះបន្ថើរៗ ទៅលើបាតជើង ៉ ទារកនឹងពត់ត្រកៀក និងជង្គង់ ហើយអាចត្រកួញម្រាមជើង ។

ត្របកភ្នែកឥទ្បូវនេះត្រូវបានបិទយ៉ាងពេញលេញ ។

នៅផ្នែកដើមបំពងក រូបរាងរបស់សសៃតភ្ជាប់បំពងសំលេង ជាសញ្ញានៃផ្នែកផ្តើម នៃការរីកចំរើនលើបំពង់បន្លីសំលេង ។

ក្នុងទារកជាភេទស្រី ស្បួនអាចកំនត់បាន ហើយកោសិកាបន្តពូជមិនទាន់ពេញវ័យ ដែលហៅថា អ៊ូហ្គោនៀ គឺកំពុងតែចម្លងនៅក្នុង អូវ៉ែរ ។

ប្រដាប់បន្តពូជខាងក្រៅចាប់ផ្តើម សំគាល់ខ្លួនឯងថា ជាប្រុស ឬស្រី ។

Chapter 38   10 Weeks: Rolls Eyes and Yawns, Fingernails & Fingerprints

សន្ទុះនៃការរីកលូតលាស់ រវាង ៩ ទៅ ១០ សប្តាហ៏ បានបង្កើនទំងន់រាងកាយបានជាង ៧៥ ភាគរយ ។

នៅពេលបាន ១០សប្តាហ៍ ការបណ្ដុះឡើង នូវត្របកភ្នែកខាងលើ បណ្ដាលអោយមានការបង្វិលភ្នែក ពីលើទៅក្រោម ។

ទារកស្ងាប ហើយ បើក និង បិទមាត់ជាញឹកញាប់ ។

ទារកភាគច្រើនជញ្ជក់មេដៃស្តាំ ។

ផ្នែកពោះវៀននៅក្នុងទងផ្ចិត ក្លាយទៅជាប្រហោងពោះ ។

ការក្លាយជារឹងដូចឆ្អឹងគឺបានកើតមានទ្បើង ទៅលើឆ្អឹងភាគច្រើន ។

ក្រចកម្រាមដៃ និង ក្រចកម្រាមជើង ចាប់ផ្តើមដុះចេញ ។

ស្នាមម្រាមដៃដែលប្លែកៗពីគ្នាលេចចេញផងដែរនៅពេល បាន ១០ សប្តាហ៍ បន្ទាប់ពីមានការចាប់កកើតនៃពូជ ។ គំរូទាំងនេះអាចប្រើសំរាប់ ជាអត្តសញ្ញាណពេញមួយជីវិត ។

Chapter 39   11 Weeks: Absorbs Glucose and Water

នៅពេលបាន ១១សប្តាហ៍ ច្រមុះ និងបបូរមាត់ត្រូវបានបង្កើតទ្បើង យ៉ាងពេញលេញ ។ ដូចគ្រប់ផ្នែកផ្សេងទៀតនៃដងខ្លួនដែរ គឺរូបរាងខាងក្រៅរបស់ពួកគេនិឹងផ្លាស់ប្តូរ ទៅតាមជំហ៊ាននិមួយៗ នៃវដ្តជីវិតរបស់មនុស្ស ។

ពោះវៀន ចាប់ផ្តើម ស្រូបយក គ្លុយកូស និង ទឹក ដែលលេបដោយគភ៌ ។

ទោះបីជាភេទត្រូវបានកំណត់ នៅពេលមានការចាប់កកើតនៃពូជក៏ដោយ ក៏ប្រដាប់បន្តពូជខាងក្រៅអាច បញ្ជាក់អោយដឹងបាននៅពេលនេះ ថាប្រុស ឬស្រីដែរ ។

Chapter 40   3 to 4 Months (12 to 16 Weeks): Taste Buds, Jaw Motion, Rooting Reflex, Quickening

រវាង ១១ ទៅ ១២ សប្តាហ៍ ទំងន់គភ៌កើនឡើងជិត ៦០ ភាគរយ ។

រយៈពេល១២សប្តាហ៍សំគាល់ថាជា ចុងបញ្ចប់នៃរយៈពេល ១/៣ ឬក៏ ១ត្រីមាស នៃការពរពោះ ។

ពន្លករស់ជាតិផ្សេងៗគ្នាឥទ្បូវនេះបានគ្របដណ្ដប់ ផ្នែកខាងក្នុងមាត់ ។
នៅពេលកើត រស់ជាតិនឹងនៅមានសល់តែលើ អណ្ដាតនិងផ្នែកខាងលើក្ន្នុងមាត់ ប៉ុណ្ណោះ ។

ចលនារបស់ពោះវៀនចាប់ផ្តើម នៅពេលបាន ១២សប្តាហ៍ភ្លាម ហើយបន្តប្រហែលជា៦ខែទៀត ។

វត្ថុដំបូងដែលចេញពីពោះវៀនធំរបស់គភ៌និង ទារកទើបនឹងកើត ហៅថា លាមកដំបូងនៃទារក ។ វាផ្សំឡើង ដោយ អង់ស៊ីិមរំលាយអាហារ ប្រូតេអ៊ីន ហើយនិងកោសិកាងាប់ ដែលហូរចេញពីបំពង់រំលាយអាហារ ។

នៅសប្តា៍ទី ១២ ប្រវែងរបស់អវយវៈលើ ជិតស្មើនឹងប្រវែងចុងក្រោយ ដែលសមាមាត្រទៅនឹងទំហំដងខ្លួន ។ អវយវៈក្រោមចំនាយពេលវែងជាង ដើម្បីអោយបានប្រវែងសមាមាត្រចុងក្រោយ ។

ក្រៅពីផ្នែកខាងក្រោយ និងផ្នែកខាងលើក្បាល ពេលនេះរាងកាយរបស់ទារកទាំងមូល មានការឆ្លើយតបទៅនឹងការប៉ះថើរៗ ។

ភាពខុសគ្នានៃការលូតលាស់ដែលអាស្រ័យទៅលើភេទ បានលេចទ្បើងជាលើកដំបូង ។ ជាឧទាហរណ៍ ទារកភេទស្រីបង្ហាញនូវចលនាថ្គាម ញឹកញាប់ជាងទារកភេទប្រុស ។

ផ្ទុយទៅនឹងការឆ្លើយតបដែលបានដកចេញ ដូចបានឃើញមុននេះបន្តិច ការកំរើកនៅក្បែរមាត់នៅពេលនេះ ធ្វើអោយមានការ ងាកទៅរកការដាស់អោយកំរើកនោះ ហើយនិងការបើកមាត់ចំហរ ។ ការទទួលដឹងនេះហៅថា ៉ ការកើតរេផ្លិច ៉ ហើយមានរហូតដល់ក្រោយពេលប្រសូតចេញទៀតផង ដើម្បីជួយអោយទារកទើបនឹងកើត អាចរកឃើញក្បាលដោះរបស់ម្តាយវា នៅពេលបំបៅដោះ ។

ផ្ទៃមុខបន្តអោយពេញលេញគ្រប់គ្រាន់ នៅពេលដែលជាតិខ្លាញ់ដែលមានស្រាប់ចាប់ផ្តើម បំពេញលើផ្ទៃថ្ពាល់ ហើយធ្មេញក៏ចាប់ផ្តើមដុះ ។

បាន ១៥ សប្តាហ៍ កោសិកាបង្កើតសសៃឈាមបានកកើត ហើយបែកចេញជាច្រើននៅក្នុងខួរឆ្អឹង ។ កំនកំនើតកោសិកាឈាមភាគច្រើនកើតនៅពេលនេះ ។

ទោះបីជាចលនាកើតមានឡើង នៅក្នុងអំប្រ៊ីយ៉ុងតាំងពីមានអាយុ ៦ សប្តាហ៏ក៏ដោយ ស្ត្រីដែលមានផ្ទៃពោះមានអារម្មណ៍ដឹងពី ចលនានេះដំបូងបង្អស់ នៅចន្លោះសប្តាហ៍ទី ១៤ និងទី ១៨ ។ ជាធម្មតា ព្រឹត្ត្រការណ៍នេះត្រូវបានហៅថា ចលនាដំបូងរបស់ទារកដែលមិនទាន់កើត ។

Chapter 41   4 to 5 Months (16 to 20 Weeks): Stress Response, Vernix Caseosa, Circadian Rhythms

បាន ១៦ សប្តាហ៍ ទម្រង់ការ ទាក់ទិននឹងការស៊កចូល នៃម្ជុលទៅក្នុងពោះ របស់ទារក បានធ្វើអោយផ្ទុះបែក នូវការឆ្លើយតបទៅនឹងភាពតានតឹងរបស់អរម៉ូន បញ្ចេញចេញនូវ ៉ ណូរ៉ាឌ្រីណាលីន ៉ ឬ ន័រផាញភ្រីន ៉ ទៅក្នុងផ្លូវសសៃឈាម ។ ទារកដែលទើបកើត និងមនុស្សពេញវ័យ សំដែងអោយឃើញការឆ្លើយតបស្រដៀងគ្នា ចំពោះទំរង់ការរុករានទាំងនេះ ។

នៅក្នុងប្រព័ន្ឋដកដង្ហើម ទងសួតពេលនេះ មានស្ទើរគ្រប់គ្រាន់ពេញលេញអស់ហើយ ។

សារធាតុការពារពណ៌ស ហៅថា ៉ ខីរជាតិ ៉ ឥទ្បូវនេះ បានរុំព័ទ្ឋទារក ។ សារធាតុ វឺនីក ជួយការពារស្បែក ពីការរោលរាលដែលជះឥទ្និពល មកពីសារធាតុរាវ អេមនីអុន ។

ចាប់ពី ១៩ សប្តាហ៍ទៅ ចលនារបស់ទារក សកម្មភាពដកដង្ហើម ហើយនិងចង្វាក់បេះដូង ចាប់ផ្តើម ធ្វើតាមវដ្តប្រចាំថ្ងៃ ហៅថា ចង្វាក់ប្រចាំថ្ងៃ

Chapter 42   5 to 6 Months (20 to 24 Weeks): Responds to Sound; Hair and Skin; Age of Viability

បានរយៈពេល ២០ សប្តាហ៏ រន្ឋត្រចៀក ដែលជាសរីរាង្គនៃសោតវិញ្ញាណ បានពេញរូបរាង នៅក្នុងផ្នែកខាងក្នុងនៃត្រចៀក ដែលលូតលាស់ពេញលេញ ។ ចាប់ពីពេលនេះទៅ ទារកនឹងឆ្លើយតបទៅនឹង លំដាប់នៃសំលេងដែលកំពុងតែលូតលាស់ ។

សក់ចាប់ផ្តើមដុះឡើងលើស្បែកលលាដ៏ក្បាល ។

ទ្រង់ទ្រាយ និងស្រទាប់ស្បែកទាំងអស់ ក៏ផុសចេញឡើង ដោយរួមមានទាំងឫសសក់ និង កូនកណ្ដុរ ។

បាន ២១ ទៅ ២២ សប្តាហ៍ បន្ទាប់ពីការកកើតពូជ សួតអាចដកដង្ហើមបានខ្លះ ។ នេះចាត់ទុកថាជាពេលដែលមានជីវិតរស់បាន ពីព្រោះការរស់រាននៅក្រៅស្បូន អាចទៅរួចសំរាប់់ទារកមួយចំនួន ។ ការឈានមុខនៃវិជ្ជាពេទ្យជាយូរតរៀងមក អាចទ្រទ្រង់ជីវិត របស់ទារកដែលកើតមិនគ្រប់ខែបាន ។

Chapter 43   6 to 7 Months (24 to 28 Weeks): Blink-Startle; Pupils Respond to Light; Smell and Taste

នៅពេលបាន ២៤សប្តាហ៍ ត្របកភ្នែកចាប់ផ្តើមបើកម្តងទៀត ហើយទារកបង្ហាញនូវការឆ្លើយតបដោយមិច និងញាក់ភ្នែក ។ ប្រតិកម្មតបទៅនឹងសំលេងលឺខ្លាំងហើយភ្លាមៗនេះ ជាធម្មតាលូតលាស់នៅក្នុងទារកស្រីលឿនជាង ។

អ្នកអង្កេតជាច្រើនរាយការណ៏ថា ការដាក់អោយប៉ះទៅនឹងសំលេងខ្លាំងៗ អាចជះឥទ្និពលអាក្រក់ដល់សុខភាពទារកក្នុងផ្ទៃ ។ ផលវិបាកភ្លាមៗនោះ រួមមានធ្វើអោយចង្វាក់បេះដូងដើរយឺត ការលេបសារធាតុចូលហួសកំរិត ហើយនិងការផ្លាស់ប្តូរឥរិយាបថភ្លាមៗ ។ ផលវិបាករយៈពេលវែងដែលអាចកើត រួមមានការថ្លង់ ។

អាត្រាកំរិតការដកដង្ហើមរបស់ទារក អាចកើនឡើងខ្ពស់ រហូតដល់ ៤៤ ដងក្នុង១នាទី នៃវដ្តការស្រូបចេញនិងចូល ។

នៅកំឡុងពេល ត្រីមាសទី៣នៃការពរពោះ ការលូតលាស់យ៉ាងលឿននៃខួរក្បាល របស់ទារកប្រើថាមពលជាង៥០% នៃថាមពលដែលប្រើដោយទារក ។ ទំងន់ខួរក្បាលកើនឡើង ពី ៤០០ ទៅ ៥០០% ។

នៅពេលបាន ២៦សប្តាហ៍ ភ្នែកបង្កើតទឹកភ្នែក ។

ប្រស្រីឹភ្នែកទទួលពន្លឺបាន ពេលបាន ២៧សប្តាហ៍ភ្លាម ។ ការទទួលនេះធ្វើនិយ័តកម្ម នៃបរិមាណពន្លឺ ដែលចូលទៅដល់ រីទីណា ក្នុងមួយជីវិត ។

សមាសភាពទាំងអស់ដែលត្រូវការ សំរាប់មុខនាទីញ្ញាណរបស់ក្លិន គឺកំពុងតែដំណើរការ ។ ការសិក្សាពីទារកមិនគ្រប់ខែ បានបង្ហាញពីលទ្ឋភាពក្នុងការស្វែងរកក្លិន នៅពេលបាន ២៦ សប្តាហ៍ភ្លាម បន្ទាប់ពីការកកើតពូជ ។

ការដាក់សារធាតុផ្អែមក្នុងទឹក អេមនីអូធិក ធ្វើអោយមានកំរិតកើនឡើង នៃការលេបចូលរបស់ទារក ។ តែផ្ទុយទៅវិញ កំរិតលេបចូលថយចុះ នៅពេលដែលដាក់សារជាតិល្វីងចូល ។ ការផ្លាស់ប្តូរនូវទឹកមុខ ក៏ជាប់តាមនោះជារឿយៗដែរ ។

តាមរយៈចលនាជើងឈានដូចគ្នាតៗមក ដែលមានលក្ខណៈស្រដៀងទៅនឹងការដើរ ទារកធ្វើការក្រឡាប់ខ្លួនពីលើចុះក្រោម ។

ទារកមានការជ្រួញតិចជាងមុន នៅពេលដែលស្រទាប់ខ្លាញ់កកើតនៅពីក្រោមស្បែក ។ ខ្លាញ់មានតួនាទីសំខាន់ណាស់ ក្នុងការរក្សាស៊ីតុណ្ណភាពរាងកាយ ហើយនិងស្តុកថាមពលបន្ទាប់ពីការកើតចេញ ។

Chapter 44   7 to 8 Months (28 to 32 Weeks): Sound Discrimination, Behavioral States

បាន ២៨សប្តាហ៍ទារកអាចកំនត់បាន រវាងសូរសំលេងខ្ពស់និងទាប ។

បាន ៣០ សប្តាហ៍ ចលនាដកដង្ហើមក្លាយជាធម្មតាឡើង ហើយកើតទ្បើងពី ៣០% ទៅ ៤០%នៃពេលវេលា មធ្យមរបស់ទារក ។

នៅក្នុងរយៈពេល ៤ ខែចុងក្រោយ នៃការមានផ្ទៃពោះ ទារកបង្ហាញពីកំទ្បុងពេលរបស់សកម្មភាពស្មើគ្នា ដែលបញ្ចប់ដោយពេលនៃការឈប់សំរាក ។ ឥរិយាបថនេះ ឆ្លុះបញ្ចំងពីការកើនឡើងជានិច្ចនូវភាពស៊ាំញ៉ាំ របស់ប្រព័ន្ឋសសៃកណ្ដាល ។

Chapter 45   8 to 9 Months (32 to 36 Weeks): Alveoli Formation, Firm Grasp, Taste Preferences

បានប្រហែលជា ៣២ សប្តាហ៍ រន្ឋប្រហោងដូចសំបុកឃ្មុំពិត រឺ កោសិកា ៉ថង់ ៉ ខ្យល់ ចាប់ផ្តើមរីកលូតលស់នៅក្នុងសួត ។ ស្រទាប់ថង់ខ្យល់ទាំងនេះនឹងបន្តកជារូបរាង រហូតដល់៨ឆ្នាំក្រោយពេលប្រសូត្រ ។

នៅពេលបាន ៣៥ សប្តាហ៍ ទារកមាន កញ្ចប់ដៃមាំមួន ។

ទារកដែលប៉ះទៅនឹងសារធាតុផ្សេងៗ ទំនងជាប៉ះពាល់លើចំណូលចិត្តខាងរស់ជាតិ នៅក្រោយពេលកើត ។ ឧទាហរណ៍ដូចជា ទារកដែលម្តាយរបស់គេ បរិភោគគ្រឿងទេសរស់ជាតិខ្លាំងម្យ៉ាង 9អែនីសប ដែលផ្តល់រស់ជាតិអោយស្ករពណ៌ខ្មៅ មានជាតិខ្លាំងផ្សំពីឬសឈើ 9លីខឺរីសប បានបង្ហាញពីការពេញចិត្ត គ្រឿងទេសនេះបន្ទាប់ពីពេលកើត ។ ទារកទើបនឹងកើតដែលមិនធ្លាប់ប៉ះទៅនឹង ជាតិ ានិសេនេះ មិនចូលចិត្តវត្ថុនេះទេ ។

Chapter 46   9 Months to Birth (36 Weeks through Birth)

ទារកចាប់មានកំលាំង ដោយសារការបញ្ចេញនូវអ័រម៉ូនជាច្រើន ហៅថា ៉ អេសត្រឺជិន ៉ ហើយចាប់ផ្តើមធ្វើការផ្លាស់ប្តូរពី ការនៅក្នុងផ្ទៃ ទៅដល់ជាកូនង៉ែត ។

កំលាំងត្រូវបានកត់សំគាល់ដោយ ភាពអស្ចារ្យនៃការរួញខ្ជឹបនៃស្បូន ដែលជាលទ្ឋផលនៃការឆ្លងទន្លេ ។

ចាប់ពីពេលកកើតគភ៌រហូតដល់ពេលកើត និងរួចពីនេះ ការវិវឌ្ឍន៍របស់រាងកាយមនុស្សគឺ ផ្លាស់ប្តូរជានិច្ច ជាបន្តបន្ទាប់ ហើយនិងស៊ាំញ៉ាំ ។ ការរកឃើញថ្មីអំពីដំណើរដ៏ទាក់ចិត្តនេះ បានបង្ហាញកាន់តែខ្លាំងឡើងពីការប៉ះពាល់ ដ៏សំខាន់ៗនៃការវិវឌ្ឍន៍របស់គភ៌ ទៅលើសុខភាពមួយជីវិត ។

ដូចយើងបានដឹងរួចមកហើយពីការលូតលាស់ រីកចំរើនទៅមុខរបស់មនុស្សពីដំបូង ដូច្នេះយើងក៏នឹងត្រូវមានលទ្ឋភាពក្នុងការជំរុញ សុខភាពរបស់យើងអោយប្រសើរទ្បើង ទាំងមុននិងក្រោយពេលកើតដែរ ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: