Skip Navigation
The Endowment for Human Development
The Endowment for Human Development
Improving lifelong health one pregnancy at a time.
Donate Now Get Free Videos

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]


National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Choose Language:
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

The Embryonic Period (The First 8 Weeks)

Embryonic Development: The First 4 Weeks

Chapter 3   Fertilization

និយាយតាមបែបជីវសាស្ត្រ ការលូតលាស់របស់រាងកាយចាប់ផ្តើម តាំងពីពេលដែលមានការចាប់កកើតនៃពូជ ៉ គឺនៅពេលដែលស្ត្រីហើយនិងបុរស បានរួមផ្សំក្រូម៉ូសូមទាំង២៣របស់ពួកគេម្នាក់ៗ តាមរយៈការរួបរួម នៃកោសិកាកាម៉ែតញី-ឈ្មោលរបស់ពួកគេ ។

កោសិកាបន្តពូជរបស់ស្ត្រី ជាធម្មតាហៅថា ៉ ស៊ុត ៉ ប៉ុន្តែពាក្យបច្ចេកទេសដែលត្រឺមត្រូវ គឺ អ៊ូស៊ីត ។

ដូចគ្នានេះដែរ កោសិកាបន្តពូជរបស់បុរស ត្រូវបានគេស្គាល់ជាទូទៅថា ៉ ស្ពែម ៉ ឬ ៉ កោសិកាបន្តជីវិតឈ្មោល ៉ ប៉ុន្តែពាក្យបច្ចេកទេសដែលគេតែងនិយមប្រើ គឺ ស្ព៊ែរម៉ាតូសូអ៊ីត ។

តាមរយៈនៃការជ្រុះចេញនូវស៊ុត ពីស្បូន ឬ អួវ៉ែរ របស់ស្ត្រី តាមដំណើរការមួយដែលហៅថា ការបញ្ចេញបុប្ជាណ្ឌ ស៊ុត ហើយនិង ស្ព៊ែរម៉ាតូសូអ៊ីតរួមបញ្ចូលគ្នា នៅក្នុង ដៃស្បូនតែមួយ ដែលជាញឹកញាប់ គឺសំដៅទៅលើ បំពង់ ហ្វឺឡូភៀន ។

ដៃស្បូន ភ្ជាប់ អូវ៉ែររបស់ស្ត្រី ទៅនឹង ស្បូន ។

លទ្ឋផលរបស់អំប្រ៊ីយ៉ុងដែលមានកោសិកាទោល ហៅថា ស៊ុត ឬការបង្ករដំបូង ដែលមានន័យថា ៉ការចូលរួមបង្ករកំនើតដំបូង ៉ ។

Chapter 4   DNA, Cell Division, and Early Pregnancy Factor (EPF)

ក្រូម៉ូសូមពងទាំង ៤៦ គឺតំនាងការកកើតលើកដំបូង នៃទំរង់សេណេទិចសែន ពេញលេញមួយរបស់បុគ្គលម្នាក់ ។ ផែនការមេនេះមានកំនើតឡើង នៅក្នុងម៉ូលេគុលដែលមានការរុំព័ទ្ឋយ៉ាងណែន ហៅថា ឌី អិន អេ ។ ឌី អិន អេ នេះផ្ទូកទៅដោយការណែនាំសំរាប់ដំណើរការ វិវឌ្ឍន៍នៃ រាងកាយយើងទាំងមូល ។

ម៉ូលេគុល ឌី អិន អេ រាងដូចជាជណ្ដើរភ្លោះពីរ ដែលគេស្គាល់ថា ចង្វាក់អង្កាញ់ពីរ ។ កាំរបស់ជណ្ដើរ គឺបង្កើតឡើងដោយម៉ូលេគុលគូ រឺមូលដ្ឋាន ដែលហៅថា ហ្គានីន ស៊ីតូស៊ីន ្ប អាដេនីន្ប និង ធីមីន ។

ហ្គានីន ចាប់គូជាមួយតែ ស៊ីតូស៊ីន ប៉ុណ្ណោះ ហើយ អាដេនីន ជាមួយ ធីមីន។ កោសិការបស់មនុស្សម្នាក់ៗមាន ប្រហែលជា ៣ កោដិ នៃកោសិកាគូមូលដ្ឋានទាំងនេះ ។

ឌី អិន អេ របស់កោសិកាទោល មានផ្ទុកពត៌មានជាច្រើន ដែលប្រសិនបើវាត្រូវបានគេតំណាង ជាពាក្យវិញ ហើយគ្រាន់តែសរសេរនូវតួអក្សរដំបូង នៃទំរង់នីមួយៗនោះ នឹងអាចត្រូវការរហូតដល់ ជាង ១.៥ លាន ទំព័រ

បើសិនដាក់លាតសន្ឋឹងពីចុងដល់ គល់ ឌី អិន អេ នៅក្នូងកោសិកាទោលរបស់មនុស្សយើង មានប្រវែង ៣ និង ១/៣ ហ្វីត ឬស្មើ ១ ម៉ែត្រ ។

ប្រសិនបើយើងអាចពន្លា ឌី អិន អេ ទាំងអស់ នៅក្នូងកោសិកាដែលមាន១០០ សែនកោដិ របស់មនុស្សពេញវ័យ វានឹងអាចលាតសន្ឋឹងបាន ជាង ៦៣ កោដិម៉ៃល៍ ។ ចំងាយនេះគឺស្មើនឹង ចំងាយពីផែនដីទៅដល់ព្រះអាទិត្យ ហើយនិងត្រឡប់មកវិញ ចំនួន ៣៤០ ដង ។

ប្រហែលជា ២៤ ទៅ ៣០ ម៉ោង បន្ទាប់ពីមានការចាប់បង្កកំណើតជីវិត កោសិកាពងបញ្ចប់នូវចំនែកដំបូង ។ តាមដំណើរការមីតូស កោសិកាមួយបំបែកជាពីរ ពីរបំបែកជាបួន ហើយនិងបន្តបន្ទាប់ ។

នៅពេលបាន២៤ ទៅ ៤៨ ម៉ោង បន្ទាប់ពីការបង្ករកំណើតចាប់ផ្តើម ដំណើរមានគភ៌អាចនឹងបញ្ជាក់បាន ដោយអង្កេតលើ អ័រម៉ូន ដែលហៅថា ៉ កត្តានៃការមានផ្ទៃពោះដំបូង ៉ នៅក្នុុងឈាមរបស់ម្តាយ ។

Chapter 5   Early Stages (Morula and Blastocyst) and Stem Cells

បាន៣ ទៅ ៤ ថ្ងៃ បន្ទាប់ពីការបង្ករកំណើត កោសិកាដែលកំពុងធ្វ៊ើការចែកខ្លួនរបស់ អំប្រ៊ីយ៉ុង ចាប់ផ្តើមលេចចេញជារាងស្វ៊ែរ ហើយអំប្រ៊ីយ៉ុងនោះត្រូវបានហៅថា ម៉ូរ៉ូឡា។

បាន៤ ទៅ ៥ ថ្ងៃ មានប្រហោងមួយបង្កឡើង នៅក្នុងគ្រាប់កោសិកានេះ ហើយនៅពេលនេះអំប្រ៊ីយ៉ុងត្រូវបាន ហៅថា ប្លាសតូស៊ីត។

កោសិកានៅក្នុង ប្លាសតូស៊ីត ហៅថា បន្តុំភ្នាសខាងក្នុង ហើយកកើតជាក្បាល ដងខ្លួន ហើយនិងទំរង់ផ្សេងៗ ដែលមានសារៈសំខាន់ដល់រូបរាង ដែលកំពុងលូតលាស់នេះ ។

កោសិកានៅខាងក្នូងបន្តុំភ្នាសខាងក្នុង ត្រូវបានហៅថា កោសិកាខ្នែង នៃទារកក្នុងស្បូន ពីព្រោះពួកវាមានលទ្ឋភាព បង្កើត កោសិកាជាង ២០០ ប្រភេទទៀត មាននៅក្នុងខ្លួនមនុស្សយើង ។

Chapter 6   1 to 1½ Weeks: Implantation and Human Chorionic Gonadotropin (hCG)

បន្ទាប់ពីវាធ្វើដំណើរចូល ទៅក្នុងដៃស្បូន អំប្រ៊ីយ៉ុងដំបូង បង្កប់ខ្លួនវា នៅក្នុងស្រទាប់ខាងក្នុង នៃស្បូនរបស់ម្តាយ ។ ដំណើរការនេះហៅថា ការផ្សាំ ដែលចាប់ផ្តើម ៦ថ្ងៃ ហើយបញ្ចប់ នៅ ១០ ទៅ ១២ ថ្ងៃ បន្ទាប់ពីការបង្ករកំណើតចាប់ផ្តើម ។

កោសិកាចេញពី់ទារកក្នុងស្បូនដែលកំពុងតែលូតលាស់ ចាប់ផ្តើមបង្កើត អ័រម៉ូន ហៅថា ហ្គោណាដូត្រូភីន ស្រោមស្បូនមនុស្ស (ហ្យូមិន ខ័ររីយ៉ូនីក ហ្គោណាដូត្រូភីន) ឬ អេជ ស៊ី ជី ដែលជាសារធាតុដែលរកឃើញនៅពេលពិនិត្យសាកល្បង ភាគច្រើន ដើម្បីចង់ដឹងថាមានផ្ទៃពោះឬអត់ ។

អេជ ស៊ី ជី ដឹកនាំអ័រម៉ូនរបស់ម្តាយ ទៅបង្អាក់វដ្តនៃការមានរដូវ ដែលធ្វើអោយដំណើរមានគភ៌អាចបន្តទៅមុខទៀតបាន ។

Chapter 7   The Placenta and Umbilical Cord

បន្ទាប់ពីការបន្សំចូល កោសិកាលើផ្ទៃខាងក្រៅ របស់ជីវាណូថង់កលា រឺ ប្លាសតូស៊ីត បង្កើតជាផ្នែកនៃទំរង់មួយ ហៅថា សុក ដែលដើរតួជាកន្លែងប្រទាក់គ្នា រវាងប្រព័ន្ឋឈាមរបស់ម្តាយ និង ទារក ។

សុកបញ្ជូននូវ អុកស៊ីសែន សារធាតុចិញ្ចឹម អ័រម៉ូន ហើយនិង ឱសថ របស់ម្តាយ ទៅអោយរាងកាយដែលកំពុងលូតលាស់ ផ្លាស់ចេញនូវកាកសំណល់មិនស្អាត និងការពារកុំអោយឈាមម្តាយ ច្របល់ចូលគ្នាជាមួយឈាម របស់ទារកក្នុងស្បូន និង គភ៌ ។

សុកក័៏បង្កើតអ័រម៉ូនផងដែរ ហើយរក្សានូវស៊ិីតុណ្ណភាព ក្នុងខ្លួនរបស់អំប្រ៊ីយ៉ុង និង គភ៌ អោយក្តៅជាងស៊ីតុណ្ណភាពម្តាយបន្តិច ។

សុកធ្វ៊ើទំនាក់ទំនងជាមួយ រាងកាយដែលកំពុងតែលូតលាស់ តាមរយៈសរសៃឈាមទងផ្ចិត ។

សមត្ថភាពផ្តល់អោយមានជីវិត របស់សុកបានប្រជែងជាមួយ ផ្នែកថែទាំផ្សេងៗ ដែលបានរកឃើញក្នុងមន្ទីរពេទ្យទំនើបៗ ។

Chapter 8   Nutrition and Protection

បាន១សប្តាហ៍ កោសិការបស់បន្តុំកោសិកាខាងក្នុង បង្កើតស្រទាប់ពីរទៀត ហៅថា តចក្នុងជីវាណូ រឺ អ៊ីប៉ូប្លាស ហើយនិង អេពីប្លាស ។

អ៊ីប៉ូប្លាសកកើត ទៅជាថង់ស៊ុតពណ៌លឿង ដែលនេះជាទំរង់មួយក្នុងចំណោមទំរង់ជាច្រើន ដែលតាមរយៈនេះ ម្តាយផ្តល់សារធាតុចិញ្ចឹម ទៅអោយអំប្រ៊ីយ៉ុងដំបូង ។

កោសិកាដែលបានមកពី អេពីប្លាស បង្កើតជា ភ្នាស ហៅថា អេមនីអុន ដែលជាកន្លែងដែលអំប្រ៊ីយ៉ុង ហើយនិងក្រោយមកទៀតគឺគភ៌ ធ្វ៊ើការលូតលាស់រហូតដល់ពេលកើត ។

Chapter 9   2 to 4 Weeks: Germ Layers and Organ Formation

ប្រហែលជា ២សប្តាហ៍កន្លះ អេពីប្លាសបានបង្កើត ជាលិកាឯទេស ឬស្រទាប់ជីវាណូ ចំនួន ៣ ដែលហៅថា ពហិត័ច អន្តោត័ច រឺ ស្បែកក្នុង ហើយនិង មណ្ឈត័ច រឺ ស្បែកកណ្ដាល ។

ពហិត័ចកកើតជា ទ្រង់ទ្រាយជាច្រើន រួមទាំង ខួរក្បាល ខួរឆ្អឹងខ្នង សសៃប្រសាទ ស្បែក ក្រចក ហើយនិងសក់ ។

ស្បែកខាងក្នុងបង្កើតទ្រនាប់ខាងក្នុង នៃប្រព័ន្ឋដកដង្ហើម និង បំពង់រំលាយអាហារ ហើយបង្កើតជា ចំនែកនៃសរីរាង្គសំខាន់ៗ ដូចជាថ្លើម និង លំពែង ។

មណ្ឈត័ច បង្កើតជា បេះដូង ក្រលៀន ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ កោសិកាឈាម ហើយនិងទ្រង់ទ្រាយដ៏ទៃទៀត ។

បាន៣ សប្តាហ៍ ខួរក្បាលចែកចេញជា ៣ផ្នែកចំបង ហៅថា ខួរក្បាលផ្នែកខាងមុខ ខួរក្បាលផ្នែកកណ្ដាល និងខួរក្បាលផ្នែកខាងក្រោយ ។

ការលូតលាស់របស់ប្រព័ន្ឋដកដង្ហើម និងប្រព័ន្ឋរំលាយអាហារ ក៏បានចាប់ផ្តើមកើតឡើងផងដែរ ។

នៅពេលដែលកោសិកាឈាមដំបូង លេចចេញឡើងក្នុងថង់ស៊ុតពណ៌លឿង សសៃឈាមបង្ករឡើង ពាសពេញអំប្រ៊ីយ៉ុង និង ផុសចេញឡើងនូវបំពង់ឈាមបេះដូង ។

ស្ទើរតែភ្លាមៗនោះ បេះដូងដែលលូតលាស់យ៉ាងឆាប់រហ័សនេះ បត់បញ្ចូលត្រួតលើខ្លួនវា នៅពេលដែលថតដាច់ៗពីគ្នា ចាប់ផ្តើមធ្វ៊ើការវិវឌ្ឍន៏ ។

បេះដូងចាប់ផ្តើមលោត ក្នុងរយៈពេល ៣សប្តាហ៍ និង ១ថ្ងៃ បន្ទាប់ពីការចាប់បង្ករកំណើតជីវិត ។

ប្រព័ន្ឋឈាមរត់ គឺជាប្រព័ន្ឋសរីរាង្គដំបូង ឬក្រុមសរីរាង្គដែលជាប់ទាក់ទង ដើម្បីទទួលបាននូវមុខងារមួយ ។

Chapter 10   3 to 4 Weeks: The Folding of the Embryo

រវាង ៣ ទៅ ៤ សប្តាហ៍ គ្រោងរូបរាងកាយបានលេចចេញឡើងអោយឃើញ ដូចជាខួរក្បាល ខួរឆ្អឹងខ្នង ហើយបេះដូងរបស់អំប្រ៊ីយ៉ុង ងាយស្រួលនឹងរកឃើញ នៅក្បែរថង់ស៊ុតពណ៌លឿង ។

ការលូតលាស់ដ៏ឆាប់រហ័សបណ្ដាលអោយមានរបត់ លើ អំប្រ៊ីយ៉ុងដែលមានផ្ទៃរាបជាងមុន ។ ដំណើរនេះភ្ជាប់ ផ្នែកនៃថង់មានពណ៌លឿង នៅក្នុងស្រទាប់ខាងក្នុង របស់ប្រព័ន្ឋរំលាយអាហារ ហើយបង្កើតជាទ្រូង និងផ្នែកពោះ របស់រាងកាយដែលកំពុងតែលូតលាស់នេះ ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: