Skip Navigation
The Endowment for Human Development
The Endowment for Human Development
Improving lifelong health one pregnancy at a time.
Donate Now Get Free Videos

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]


National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Choose Language:
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

Embryonic Development: 6 to 8 Weeks

Chapter 20   6 Weeks: Motion and Sensation

នៅពេលបាន ៦ សប្តាហ៍ អឌ្ឍគោលរបស់ខួរក្បាលមានការលូតលាស់ យ៉ាងលឿនដោយមិនសមាមាត្រទៅនឹង ផ្នែកផ្សេងៗទៀតនៃខួរក្បាល ។

អំប្រ៊ីយ៉ុង ចាប់ផ្តើម បង្កើតដោយខ្លួនឯង នូវចលនាបត់បែន ។ ចលនានេះចាំបាច់ណាស់ ដើម្បីជំរុញការលូតលាស់សាច់ដុំប្រសាទធម្មតា ។

ការប៉ះពាល់ទៅនឹងបណ្ដុំបរិវេណមាត់ បណ្តាលអោយអំប្រ៊ីយ៉ុង ដកក្បាលរបស់វាចេញដោយមិនដឹងខ្លួន ។

Chapter 21   The External Ear and Blood Cell Formation

ត្រចៀកខាងក្រៅ កំពុងតែចាប់លេចចេញជារូបរាងឡើង ។

ពេលបាន ៦ សប្តាហ៍ ការបង្ករបង្កើតរបស់កោសិកាឈាម គឺបានចាប់ផ្តើមក្នុងថ្លើម ដែលជាកន្លែងកោសិកា ៉ ឈាមស ៉ បង្ហាញខ្លួន ប្រភេទកោសិកាឈាមសនេះ គឺជាផ្នែកសំខាន់មួយ របស់ប្រព័ន្ឋស៊ាំនឹងមេរោគដែលកំពុងតែលូតលាស់ ។

Chapter 22   The Diaphragm and Intestines

ក្នុងដ្យាក្រាម កំលាំងកន្ទ្រាក់ ដំបូង ប្រើសំរាប់ដកដង្ហើម ត្រូវបានបង្កើតឡើងភាគច្រើន នៅពេលបាន ៦ សប្តាហ៍ ។

ចំណែកមួយនៃពោះវៀនបាន លយចេញជាបណ្ដោះអាសន្ន ទៅក្ន្នុងទងផ្ចិត ដំនើរការធម្មតានេះ ហៅថា សរីរសាស្ត្រនៃក្លនលូន ដែលវាបង្កើតអោយមានបន្ទប់សំរាប់ សរីរាង្គកំពុងលូតលាស់ដ៏ទៃទៀតក្នុងផ្នែកពោះ ។

Chapter 23   Hand Plates and Brainwaves

នៅពេលបាន ៦ សប្តាហ៍ តួដៃធ្វើការវិវឌ្ឍន៏ បានជារាងសំប៉ែតគួរអោយកត់សំគាល់ ។

រលកខួរក្បាលត្រូវបានកត់ត្រាទុក តាំងពីបាន ៦ សប្តាហ៍ និង ២ ថ្ងៃភ្លាម ។

Chapter 24   Nipple Formation

ចុងដោះដុះចេញឡើង តាមបណ្ដោយដងខ្លួន ក្នុងពេលដ៏ខ្លីមុនពេលលូតទៅដល់ ទីកន្លែងចុងក្រោយ នៅលើទ្រូង ។

Chapter 25   Limb Development

នៅពេលបាន ៦ សប្តាហ៍កន្លះ កែងដៃត្រូវបានឃើញច្បាស់ ម្រាមដៃចាប់ផ្តើមញែកចេញ ហើយចលនាដៃចាប់ផ្តើមកំរើក ។

កំនកំនើតឆ្អឹង ដែលហៅថា ការកកើតក្លាយជាឆ្អឹង ចាប់ផ្តើមជាមួួយឆ្អឹងដងកាំបិត ឬឆ្អឹងដងកាំបិត ហើយនិងឆ្អឹងថ្គាមផ្នែកខាងលើ និងខាងក្រោម ។

Chapter 26   7 Weeks: Hiccups and Startle Response

ក្នុងសប្តាហ៍ទី៧ នេះគេសង្កេតឃើញមានការត្អើក ។

ចលនាកំរើកជើងអាចមើលឃើញនៅពេលនេះ ជាមួយនឹងការឆ្លើយតបបែបភ្ញាក់ៗ ។

Chapter 27   The Maturing Heart

ថតបេះដូងទាំង៤គឺរួចរាល់ភាគច្រើន ។ ជាមធ្យម ចង្វាក់បេះដូងនៅពេលនេះលោត ១៦៧ ដងក្នុងមួយនាទី ។

ចលនារំញោចរបស់បេះដូង ដែលកត់ត្រាបាននៅពេលបាន ៧សប្តាហ៍ កន្លះ បង្ហាញនូវគំនូររលករំញោច ដែលស្រដៀងនឹងរលករំញោចរបស់មនុស្សពេញវ័យដែរ ។

Chapter 28   Ovaries and Eyes

ក្នុងខ្លួនស្ត្រី អូវ៉ែរ គឺអាចសំគាល់បាននៅពេលបាន ៧ សប្តាហ៍ ។

ពេលបាន ៧ សប្តាហ៍ កន្លះ ចិត្របដពណ៌ ភ្នែក គឺងាយស្រួលនឹងឃើញ ហើយត្របកភ្នែក កំពុងចាប់ផ្តើមនូវកំទ្បុងពេលនៃការរីកដុះដាល ដ៏ឆាប់រហ័សមួយ ។

Chapter 29   Fingers and Toes

ម្រាមដៃមានការញែកចេញ ហើយម្រាមជើងត្រូវបានភ្ជាប់ចូលគ្នា នៅតែនឹងជើងប៉ុណ្ណោះ ។

ដៃអាចលេចចេញមកទាំងអស់ ដូចបាតជើងដែរ ។

សន្លាក់ជង្គង់ក៏មានរូបរាងឡើង ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: