Skip Navigation
The Endowment for Human Development
The Endowment for Human Development
Improving lifelong health one pregnancy at a time.
Donate Now Get Free Videos

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]


National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Choose Language:
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

Chapter 1   Introduction

ដំណើរការផ្លាស់ប្តូរដែលកើតឡើងមកពី កោសិកាទោលនៃការបង្ករដំបូងរបស់មនុស្ស ដែលក្លាយទៅជាកោសិកាពេញវ័យ ១០០ សែនកោដិ នេះអាចជាបាតុភូតមួយដែលគួរអោយកត់សំគាល់បំផុត នៅក្នុងធម្មជាតិទាំងឡាយ ។

នៅពេលនេះអ្នកស្រាវជ្រាវទាំងឡាយដឹងថា មុខងារជាប្រចាំជាច្រើន ដែលប្រព្រឹត្តឡេិីងដោយរាងកាយពេញវ័យ ក្លាយទៅជាពេញលក្ខណៈ ក្នុងកំឡុងពេលមានផ្ទៃពោះ ជារឿយៗគឺមានរយៈពេលវែងមុនពេលសំរាលកូន ។

រយៈពេលនៃការវិវឌ្ឍន៍ មុនពេលសំរាលកូន គឺត្រូវបានយល់កាន់តែច្បាស់ឡើង ថាជាពេលសំរាប់ត្រៀមខ្លូន ក្នុងពេលដែល រាងកាយដែលកំពុងតែលូតលាស់ ទទួលបាននូវទំរង់ប្រព័ន្ឋជាច្រើន ហើយនិងអាចប្រតិបត្តិនុវមុខងារជាច្រើន ដែលចាំបាច់ ដើម្បីរស់រៀនមានជីវិតបន្ទាប់ពីឆ្លងទន្លេ ។

Chapter 2   Terminology

ការមានផ្ទៃពោះរបស់មនុស្ស ជាធម្មតា មានរយះពេលប្រហែលជា ៣៨ សប្តាហ៍ គឺរាប់ចាប់ពីពេលដែលចាប់ផ្តើមមានផ្ទៃពោះ ឬក៏ពេលដែលចាប់បដិសន្ឋិ រហូតដល់ពេលប្រសូត ។

ក្នុងរយៈពេល៨ សប្តាហ៍ដំបូង បន្ទាប់ពីមានគភ៌ រាងកាយដែលកំពុងតែលូតលាស់នេះ ហៅថា អំប្រ៊ីយ៉ុង ដែលមានន័យថា ៉ ទារកក្នុងស្បូន ៉ ។ នៅពេលនេះវាត្រូវបានហៅថា រយៈពេលកកើតទារកក្នុងស្បូន ដែលត្រូវបានកំណត់លក្ខណៈ ដោយការបង្កបង្កើតឡើង ពីប្រពន្ឋ័រាងកាយសំខាន់ៗ ។

ចាប់ពីពេលក្រោយ ៨ សប្តាហ៍ រហូតដល់បញ្ចប់ការមានផ្ទៃពោះ រាងកាយដែលកំពុងតែលូតលាស់ ត្រូវបានហៅថា គភ៌ ដែលមានន័យថា ៉ ទារកមិនទាន់ប្រសូតចេញ ៉ ។ ក្នុងកំឡុងពេលនេះ ហៅថា រយៈពេលមានគភ៌ រាងកាយមានការលូតលាស់ធំឡើង ហើយប្រពន័្ឋចាប់ផ្តើមប្រតិបត្តិការមុខងារ ។

អាយុរបស់អំប្រ៊ីយ៉ុង និងគភ៌ទាំងអស់ ក្នុងការធ្វើការងារនេះ គឺសំដៅទៅលើពេលវេលា ចាប់តាំងពីពេលដែលមានការចាប់កកើតនៃពូជ ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: