Skip Navigation
The Endowment for Human Development
The Endowment for Human Development
Improving lifelong health one pregnancy at a time.
Donate Now Get Free Videos

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]


National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Choose Language:
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

Embryonic Development: 4 to 6 Weeks

Chapter 11   4 Weeks: Amniotic Fluid

បាន ៤សប្តាហ៍ អេមនីអុន ដែលឃើញយ៉ាងច្បាស់នោះ ព័ទ្ឋជុំវិញ អំប្រ៊ីយ៉ុង នៅក្នុងថង់ដែលពេញទៅដោយវត្ថុធាតុរាវ ។ វត្ថុធាតុរាវដែលគ្មានមេរោគនេះ ហៅថា ទឹក អេមនីអុន ដែលជួយការពារអោយ អំប្រ៊ីយ៉ុង ផុតពីរបួសផ្សេងៗ ។

Chapter 12   The Heart in Action

បេះដូងជាធម្មតាលោត ប្រហែលជា ១១៣ ដងក្នុងមួយនាទី ។

គួរកត់ចំនាំតើបេះដូង ប្តូរពណ៌យ៉ាងដូចម្តេច ពេលដែលឈាមរត់ចូលទៅក្នុង និងចេញពី ថតវាវិញនៅពេលលោតម្តងៗ ។

បេះដូងនឹងលោត ប្រហែលជា ៥៤ លានដងមុនពេលកើត ហើយ លើសពី ៣្ប២ កោដិដង នៅក្នុងជីវិតដែលមានអាយុដល់ ៨០ឆ្នាំ ។

Chapter 13   Brain Growth

ការរីកដុះដាលដ៏ឆាប់រហ័សនៃខួរក្បាលត្រូវបានបង្ហាញ អោយឃើញច្បាស់ដោយការផ្លាស់ប្តូរទ្រង់ទ្រាយ របស់ខួរក្បាលផ្នែកខាងមុខ ខួរក្បាលផ្នែកកណ្ដាល និង ខួរក្បាលផ្នែកខាងក្រោយ ។

Chapter 14   Limb Buds

ការលូតលាស់របស់អាវយវៈផ្នែកខាងលើ និងខាងក្រោម ចាប់ផ្តើម ដោយមានលេចចេញនូវរូបរាង ដូចជាការចេញជាខ្នែង នៅរយៈពេល ៤សប្តាហ៍ ។

ស្បែកអាចមើលឃើញធ្លុុះយ៉ាងច្បាស់ក្រឡែត នៅពេលនេះ ពីព្រោះវាមានតែកោសិកាក្រាស់មួយប៉ុណ្ណោះ ។

នៅពេលដែលស្បែកកាន់តែក្រាស់ទ្បើងៗ ស្បែកនឹងបាត់ភាពថ្លានេះ ដែលមានន័យថាយើងនឹងអាចមើលឃើញតែ សរីរាង្គខាងក្នុង រីកលូតលាស់នៅក្នុងពេលប្រហែលជាមួយខែទៀត ។

Chapter 15   5 Weeks: Cerebral Hemispheres

ក្នុងរវាង ៤ ទៅ ៥ សប្តាហ៍ ខួរក្បាលបន្តការរីកលូតលាស់ដ៏ ឆាប់រហ័សរបស់វា ហើយចែកចេញជា ៥ផ្នែកច្បាស់លាស់ ។

ក្បាលមានប្រមាណ ១/៣ នៃទំហំទាំងអស់របស់អំប្រ៊ីយ៉ុង ។

អឌ្ឍគោលនៃខួរក្បាល បានចេញជារូបរាងឡើង ហើយជាលំដាប់ក្លាយទៅជា ផ្នែកដែលធំបំផុតនៃខួរក្បាល ។

ទីបំផុតមុខងារទាំងទ្បាយត្រូវបានគ្រប់គ្រងដោយ អឌ្ឍគោលរបស់ខួរក្បាល រួមទាំងគំនិត ការសិក្សា ការចងចាំ ការនិយាយ ចក្ខុវិស័យ ការស្តាប់ ចលនាដោយចេតនា និង ការដោះស្រាយបញ្ហា ។

Chapter 16   Major Airways

ក្នុងប្រព័ន្ឋដកដង្ហើម បំពង់ខ្នែងទងសួតទាំងពីរ ខាងស្តាំ និងខាងឆ្វេងបានលេចចេញឡើង ហើយទីបញ្ចប់វានឹងតភ្ជាប់ បំពង់ខ្យល់សួត ឬបំពង់ខ្យល់ ទៅនឹងសួត ។

Chapter 17   Liver and Kidneys

សំគាល់មើលថ្លើមដ៏ធំ បំពេញទៅក្នុងពោះ ដែលកៀកទៅនឹងបេះដូងកំពុងលោត

ក្រលៀនអចិន្ត្រៃយ៍ លេចជារូបរាងឡើងនៅពេលបាន ៥ សប្តាហ៍ ។

Chapter 18   Yolk Sac and Germ Cells

ថង់ពណ៌លឿងមានផ្ទុក កោសិកាបន្តពូជដំបូង ហៅថា កោសិកាជីវាណូ ។ បាន ៥ សប្តាហ៍ កោសិកាជីវាណូទាំងនេះផ្លាស់ទី ទៅសរីរាង្គបន្តពូជ នៅជិតគ្នានឹងក្រលៀន ។

Chapter 19   Hand Plates and Cartilage

នៅសប្តាហ៍ទី៥ នេះផងដែរ ដែលអំប្រ៊ីយ៉ុងធ្វើការវិវឌ្ឍន៏តួដៃ ហើយការកកើតឡើងឆ្អឹងខ្ចីចាប់ផ្តើម នៅពេលបាន ៥សប្តាហ៍ កន្លះ ។

ពេលនេះយើងមើលឃើញ តួដៃខាងឆ្វេង ហើយចំពោះកដៃគឺនៅពេលបាន ៥ សប្តាហ៍ និង ៦ ថ្ងៃ ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: