Skip Navigation
The Endowment for Human Development
The Endowment for Human Development
Improving lifelong health one pregnancy at a time.
Donate Now Get Free Videos

Multilingual Illustrated DVD [Tutorial]

The Biology of Prenatal Development




ជីវសាស្ត្រនៃការវិវឌ្ឍន៏មុនពេលសំរាលកូន

.ខ្មែរ [Khmer]


National Geographic Society This program is distributed in the U.S. and Canada by National Geographic and EHD. [learn more]

Choose Language:
Download English PDF  Download Spanish PDF  Download French PDF  What is PDF?
 

The 8-Week Embryo

Chapter 30   8 Weeks: Brain Development

មកដល់ ៨ សប្តាហ៍នេះ ខួរក្បាល បានលូតលាស់យ៉ាងខ្លាំង ហើយបង្កើតបានស្ទើរតែពាក់ កណ្តាលនៃទំងន់អំប្រ៊ីយ៉ុងទាំងមូល ។

ការរីកចំរើនបន្តទៅទៀតជាមួយនឹងកំរិតមួយ ខុសប្លែកពីមធ្មតា ។

Chapter 31   Right- and Left-Handedness

នៅពេល ៨ សប្តាហ៍នេះ ៧៥5នៃអំប្រ៊ីយ៉ុង សំដែងអោយឃើញភាពលប់នៅផ្នែកខាងស្តាំ ។ ផ្នែកដែលសេសសល់គឺបែងចែកស្មើគ្នា រវាងភាពលប់ផ្នែកខាងឆ្វេង ហើយនិងគ្មានការលំអៀង ។ នេះគឺជាភស្តុតាងដំបូងបង្អស់នៃ ការប្រើដៃស្តាំ រឺ ដៃឆ្វេង ។

Chapter 32   Rolling Over

សៀវភៅវិជ្ជាពេទ្យកុមារពិពណ៌នាអំពី សមត្ថភាពនៃការរមៀល ដែលបង្ហាញចេញពី ១០ ទៅ ២០ សប្តាហ៏ ក្រោយពេលកើត ។ ទោះបីយ៉ាងណាក៏ដោយ ការសម្របសម្រួល គួរអោយចាប់អារម្មណ៍នេះ គឺវាសំដែងឡើងលឿនជាងច្រើន ក្នុងបរិស្ថានជុំវិញដែលមានទំនាញតិច នៃថង់សារធាតុរាវ អេមនីអូធិក ។ មានតែការខ្វះខាតនូវកំលាំងដែលត្រូវការ ដើម្បីយកឈ្នះលើកំលាំងទំនាញដ៏ខ្ពស់ ខាងក្រៅស្បូនទេទើបការពារ កុំអោយទារកទើបនឹងកើតមានការរមៀលបាន ។

អំប្រ៊ីយ៉ុងកាន់តែរស់រវើកឡើងៗ ក្នុងកំឡុុងពេលនេះ ។

ការកំរើកអាចយឺតៗ ឬក៏ញាប់ មួយដង ឬច្រើនដងជាប់គ្នា កើតឡើងដោយឯកឯង ឬ បត់បែនតាមសកម្មភាព ។

ការបង្វិលក្បាល លូតក និង ទំនាក់ទំនងពីដៃទៅមុខ កើតឡើងជាញឹកញាប់ ។

ការប៉ះអំប្រ៊ីយ៉ុងធ្វើអោយ មានការបើកភ្នែកព្រឹមៗ មានចលនាថ្គាម ចលនាកញ្ឆក់ និងការចង្អុលម្រាមជើង ។

Chapter 33   Eyelid Fusion

រវាង ៧ និង ៨ សប្តាហ៍ ត្របកភ្នែកខាងលើនិងខាងក្រោម បានដុះយ៉ាងរហ័សគ្របដណ្ដប់គ្រាប់ភ្នែក ហើយមានស្នាមភ្ជាប់ចូលគ្នាជាអន្លើរ

Chapter 34   "Breathing" Motion and Urination

ទោះបីជាវាមិនមានខ្យល់ក្នុងស្បូនក៏ដោយ អំប្រ៊ីយ៉ុងនៅមានកន្លែងចន្លោះសល់ សំរាប់ធ្វើការដកដង្ហើមបាននៅពេលបាន ៨ សប្តាហ៍ ។

ក្នុងពេលនេះតម្រងម៉ូត្របានផលិតទឹកម៉ូត្រ ដែលវាបញ្ចេញទៅក្នុង ក្រពេញ ទឹក អេមនីអូធិក ។

នៅក្នុងអំប្រ៊ីយ៉ុងប្រុស ពងស្វាសដែលកំពុងតែលូតលាស់ ចាប់ផ្តើមបង្កើត និងបញ្ចេញអរម៉ូនតិះស្តូរ៉ូន ។

Chapter 35   The Limbs and Skin

ឆ្អឹង សន្លាក់ សាច់ដុំ សរសៃប្រសាទ និងសសៃឈាមអវយវៈដៃជើង ដូចគ្នាយ៉ាងខ្លាំងទៅនឹងមនុស្សពេញវ័យ ។

នៅពេលបាន ៨ សប្តាហ៍ ស្បែកលើ ឬស្បែកផ្ទៃខាងលើ ក្លាយជាភ្នាសស្បែកស្តើងជាច្រើនស្រទាប់ ដែលបាត់បង់នូវភាពថ្លាជាច្រើន ។

ចិញ្ចើមដុះរោមដូចសក់លេចទ្បើងជុំវិញមាត់ ។

Chapter 36   Summary of the First 8 Weeks

៨ សប្តាហ៍ សំគាល់ថាជាទីបញ្ចប់ នៃរយៈពេលជាអំប្រ៊ីយ៉ុង ។

ក្នុងរយៈពេលនេះ អំប្រ៊ីយ៉ុង មនុស្ស បានលូតលាស់ពី កោសិកាទោល ទៅជាជិត ១កោដិកោសិកា ដែលបង្កើតបានជាង ៤០០០ ទំរង់កាយវិភាគផ្សេងៗគ្នា ។

ពេលនេះ អំប្រ៊ីយ៉ុង មាន ច្រើនជាង៩០ ភាគរយនៃទំរង់ដែលបាន រកឃើញក្នុងមនុស្សពេញវ័យ ។


Add a Comment

Your Name: Log In 3rd-party login: Facebook     Google     Yahoo

Comment: